ញូវយ៉ក ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ៨៨ម៉ឺននាក់កាលពីថ្ងៃអាទិត្យ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។
ចំនួនអ្នកស្លាប់ជាសកល ដោយសារវីរុសនេះ មានចំនួន ៨៨០.៧៧៩ នាក់ ដែលមានចំនួនឆ្លងសរុបជាង ២៦.៩៥១.៨៣៨ ករណីនៅទូទាំងពិភពលោកគិតត្រឹមម៉ោង ២និង២៨ នាទី នេះបើតាមទិន្នន័យ CSSE បានបង្ហាញ។
សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត ដែលមានចំនួនឆ្លង ៦.២៦២.៩៨៩ ករណី និងមានមនុស្សស្លាប់ ១៨៨.៧១១ នាក់ដែលស្មើនឹងជាងមួយភាគប្រាំ នៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក។ ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងចំនួន ៤.១២៣,០០០ ករណី និងមានអ្នកស្លាប់ ១២៦.២០៣ នាក់ ដែលជាករណីទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។
ប្រទេសឥណ្ឌា បានរាយការណ៍ថា មានករណីស្លាប់ច្រើនជាងគេទី ៣ នៅលើពិភពលោក ដែលមានចំនួនឆ្លង ៤.១១៣.៨១១ នាក់ និង ៧០.៦២៦ នាក់រៀងៗខ្លួន៕
ដោយ ឈូក បូរ៉ា