ប៉េកាំង៖ នៅក្នុងជុំចុងក្រោយ នៃការប៉ះទង្គិចគ្នារវាង ក្រុងប៉េកាំង និងវ៉ាស៊ីនតោន ដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយ របស់គ្នាទៅវិញទៅមក អាជ្ញាធរចិនបាន ដាក់កម្រិតការផ្តល់ទិដ្ឋការថ្មីដល់ អ្នកសារព័ត៌មានបរទេស ដែលធ្វើការឱ្យស្ថាប័ន សារព័ត៌មានអាមេរិក នៅប្រទេសចិន ក្នុងពេលភាពតានតឹង ទ្វេភាគីកំពុងកើនឡើង ។
កាលពីសប្តាហ៍មុនក្នុងអំឡុងពេល នៃការបន្តលិខិតសម្គាល់របស់ពួកគេ ដែលជាធម្មតាមានរយៈពេលមួយឆ្នាំ អ្នកសារព័ត៌មានមួយចំនួនត្រូវបានប្រគល់លិខិតមួយ ដែលថាពាក្យសុំរបស់ពួកគេកំពុងត្រូវបាន ដំណើរការជំនួសប័ណ្ណព័ត៌មានថ្មី។ ពួកគេត្រូវបានណែនាំឱ្យកាន់លិខិតនោះរួមជាមួយប័ណ្ណព័ត៌មាន ដែលផុតកំណត់របស់ពួកគេ ជាភស្តុតាងនៃអត្តសញ្ញាណអ្នកសារព័ត៌មាន។
ដោយសារទិដ្ឋាការចិនរបស់ពួកគេត្រូវបានចងភ្ជាប់នឹងកាតសារព័ត៌មានរបស់ពួកគេអ្នកកាសែតទាំងនេះ ត្រូវបានចេញទិដ្ឋាកាថ្មី ដែលមានសុពលភាពរយៈពេលតែពីរខែប៉ុណ្ណោះ ដែលខ្លីជាងធម្មតាក្នុងរយៈពេលមួយឆ្នាំ។
អាជ្ញាធរចិនបានបញ្ជាក់យ៉ាងច្បាស់ថា លិខិតបញ្ជាក់សារព៌តមានបណ្តោះអាសន្ន – និងទិដ្ឋាការដែលភ្ជាប់ទៅនឹងពួកគេ អាចត្រូវបានដកហូតវិញគ្រប់ពេលវេលា ដែលធ្វើឲ្យអ្នកសារព័ត៌មាន ដែលរងផលប៉ះពាល់ស្ថិតក្នុងភាពខ្វះចន្លោះ ដោយមិនបានដឹងច្បាស់ថាតើរយៈពេលប៉ុន្មានដែលពួកគេអាចស្នាក់នៅក្នុងប្រទេសចិនបាន៕ ដោយ ឈូក បូរ៉ា