ភ្នំពេញ ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកំណត់ជាបណ្ដោះអាសន្ន នៅមាត់ច្រកនាំចូល សម្រាប់មុខទំនិញ ស្រា (ដែលមានជាតិអាល់កុលលើសពី ១០%) និងបារី (ស្ថិតក្នុងទីតាំង៣៤.០២)។
យោងតាមលិខិតរបស់ អគនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ និងអាករលើមុខទំនិញដែលមានវេទយិតភាព លើចំណូល និងរួមចំណែកទប់ស្កាត់អំពើរត់គេចពន្ធ អគ្គនាយកដ្ឋានគយ កំណត់ជាបណ្ដោះអាសន្នមាត់ច្រកនាំចូល សម្រាប់មុខទំនិញ ស្រា (ដែលមានជាតិអាល់កុលលើសពី ១០%) និងបារី (ស្ថិតក្នុងទីតាំង៣៤.០២) គ្រប់ប្រភេទ ដូចខាងក្រោម ៖
ទី១-អនុញ្ញាតឲ្យនាំចូលតែតាមមាត់ច្រកកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ កំពង់ផែនអន្ដរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្ដរជាតិ លើកលែងតែការនាំចូលតាមរបបអគារលក់ទំនិញរួចពន្ធ។
និងទី២-ការនាំចូលតាមមាត់ច្រកព្រំដែនផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា៕ដោយ ៖ អេង ប៊ូឆេង

