ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងប្រើកិច្ចប្រជុំ ARF ដើម្បីជមរុញកូរ៉េខាងជើង វិលចូលតុចរចានុយក្លេអ៊ែរវិញ

សេអ៊ូល៖ មន្ត្រីក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងប្រើវេទិកាសន្តិសុខ ប្រចាំឆ្នាំដ៏ធំបំផុតក្នុងតំបន់ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ ដើម្បីផ្ញើសារមួយថា ប្រទេសកូរ៉េខាងជើង គួរតែវិលត្រឡប់ មកតុចរចានុយក្លអ៊ែរវិញ។

រដ្ឋមន្រ្តីការបរទេសលោកស្រី Kang Kyung-wha គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដែលដឹកនាំ ដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងវេទិកាតំបន់អាស៊ាន (ARF) ដែលគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍។

ការប្រជុំនៅឆ្នាំនេះ នឹងត្រូវធ្វើឡើងតាមរយៈខ្សែអាត់វីដេអូ ដោយសារការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ។

ARF គឺជាសន្និសីទសន្តិសុខប្រចាំឆ្នាំដ៏ធំបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រមូលផ្តុំអ្នកការទូតកំពូលៗ មកពី ២៧ ប្រទេស។ វាជាការជួបជុំអន្តរជាតិដ៏កម្រមួយ ដែលកូរ៉េខាងជើង បានចូលរួមជាទៀងទាត់៕ ដោយ៖ ឈូក បូរ៉ា

To Top