ព័ត៌មានអន្តរជាតិ

ព្យុះ Haishen វាយប្រហារប្រទេសជប៉ុន បណ្តាលឱ្យមនុស្ស ៤០នាក់របួស និងជាង ៨លាននាក់ទៀត ត្រូវបញ្ជាឱ្យជម្លៀសខ្លួន

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ បានរាយការណ៍នៅថ្ងៃចន្ទថា ព្យុះទីហ្វុង Haishen ដែលបាននិងកំពុងបោកបក់ ទូទាំងអាស៊ីភាគឦសាន ចាប់តាំងពីចុងសប្តាហ៍មក បានធ្វើឱ្យមនុស្សប្រមាណ ៤០ នាក់រងរបួសនៅក្នុងប្រទេសជប៉ុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមរបាយការណ៍ គឺថា មានប្រជាជនជាង ៨,៥ លាននាក់ ត្រូវបានណែនាំ ឬបញ្ជាឱ្យជម្លៀសនិងស្វែងរកទីជំរក ដោយសារតែការគំរាមកំហែង នៃទឹកជំនន់និងការបាក់ដី ដោយសារតែព្យុះទីហ្វុងនេះ។

ដូចដែលបានរាយការណ៍ ដោយទូរទស្សន៍ NHK របស់ជប៉ុន, ខ្យល់បក់ខ្លាំង បានបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំង ដល់បណ្តាញអគ្គិសនី បណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅក្នុងគ្រួសារជាង ៤១១,០០០ ។ ចរាចរណ៍ផ្លូវដែក ត្រូវបានរាយការណ៍ថា ត្រូវបានរំខានហើយជើងហោះហើរ ចំនួន ៥៧៩ ជើងត្រូវបានលុបចោល ដោយសារព្យុះនេះ។

ព្យុះ Haishen បានធ្វើឱ្យមានការបាក់ដី នៅប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ដែលមានរយៈពេល មិនដល់មួយសប្តាហ៍ផង ចាប់តាំងពីប្រទេសនេះ បានរញ្ជួយទៅព្យុះទីហ្វុង ដ៏មានឥទ្ធិពលមួយទៀត គឺម៉ៃសាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top