ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប មានក្តីព្រួយបារម្ភជាខ្លាំង ចំពោះការបង្ក្រាប នៅបេឡារុស និងគ្រោងដាក់ទណ្ឌកម្ម

បរទេស៖ គណៈកម្មាធិការសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានបង្ហាញឲ្យឃើញ នូវក្តីព្រួយបារម្ភដ៏ជ្រៀលជ្រៅ ចំពោះការនៅតែបន្តធ្វើការបង្ក្រាប ទៅលើក្រុមប្រឆាំងក្នុងប្រទេសបេឡារុស ថាជារឿងដែលមិនអាច ទទួលយកបានទាល់តែសោះ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សហគមន៍អន្តរជាតិ ដែលមានប្រទេសចំនួន ២៧ជាសមាជិកនេះ ក៏នឹងធ្វើការដាក់ទណ្ឌកម្ម ទៅលើបុគ្គលទាំងឡាយណា ដែលជាប់ពាក់ពន្ធទទួលខុសត្រូវផងដែរ។

នៅក្នុងសន្នសីទកាសែត តាមប្រក្រតីមួយ មន្ត្រីនាំពាក្យមួយរូបរបស់សហគមន៍អឺរ៉ុប បាននិយាយប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា “សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានសម្រេចចិត្តរួចរាល់ហើយ ក្នុងការដាក់បុគ្គលដែលត្រូវទទួលខុសត្រូវ នៅលើបញ្ជីឈ្មោះទណ្ឌកម្ម” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top