បរទេស ៖ សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍ទី៥ ខែកញ្ញាបានសរសេរថា ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ ពីជំហរបស់ អាមេរិកថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដោះស្រាយជម្លោះរវាងឥណ្ឌា និងចិន ជុំវិញព្រំដែនដែលស្ថិតនៅភាគខាងលិច ភ្នំហិម៉ាឡៃ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថា ស្ថានភាពនេះគឺអាក្រក់ណាស់ ដោយបន្ថែមថា ប្រទេសទាំងពីរកំពុង“ ធ្វើវាឱ្យបានខ្លាំងក្លា ជាងអ្វីដែលមនុស្សជាច្រើន បានយល់ពីបញ្ហានេះ ។ គួរឲ្យដឹងដែរថា ភាគីទាំងពីរបានដាក់ពង្រាយកម្លាំង បន្ថែមទៀត នៅតាមព្រំដែនបន្ទាប់ ពីមានការប៉ះទង្គិចគ្នាកាលពីខែមិថុនាក្នុងកំឡុងពេលដែលទាហានឥណ្ឌា ២០ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ។
មកដល់ពេលនេះ រដ្ឋមន្រ្តីក្រសួង ការពារជាតិ ឥណ្ឌានិងចិន បានជួបពិភាក្សាគ្នា នៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ដែលជាទំនាក់ ទំនងនយោបាយកម្រិតខ្ពស់បំផុត ចាប់តាំងពីភាពតានតឹងបានផ្ទុះឡើង នៅតាមព្រំដែនភ្នំដែលមានជម្លោះ កាលពីខែឧសភា ៕
ប្រែសម្រួល៖ស៊ុនលី
