បរទេស៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ ក្នុងទីក្រុងដាម៉ាស់ នាថ្ងៃចន្ទនេះ ស្របពេលដែលមេដឹកនាំស៊ីរីកំពុងតែប្រឹងប្រែង ប្រយុទ្ធនឹងសេដ្ឋកិច្ចធ្លាក់ចុះ ដែលគម្រាមធ្វើឲ្យប៉ះពាល់ដល់ភាពជោគជ័យយោធាំ ដែលលោកទទួលបាន ដោយមានជំនួយពីទីក្រុងមូស្គូ ក្នុងជម្លោះអូសបន្លាយអស់មួយទសវត្ស។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yuri Borisov និងលោករដ្ឋមន្ត្រីការបរទេស Sergei Lavrov បានធ្វើដំណើរទៅដល់ស៊ីរី ក្រោយទីក្រុងមូស្គូនិយាយថា ខ្លួននឹងគាំទ្រទីក្រុងដាម៉ាស់ ក្នុងពេលចំពោះមុខមានទណ្ឌកម្ម កាន់តែខ្លាំងក្លាពីអាមេរិក ដាក់លើក្រុមហ៊ុនបរទេសនានា ដែលរកស៊ីជាមួយអង្គភាពរដ្ឋាភិបាលស៊ីរី។
មន្ត្រីមកពីស៊ីរី និងរុស្ស៊ីដែលមានការគាំទ្រ ផ្នែកយោធាចាប់តំាងពីឆ្នាំ២០១៥ ដោយជួយទីក្រុងដាម៉ាស់ទទួលបានទឹកដី ពីក្រុមរដ្ឋឥស្លាមជ្រុលនិយម និងពួកឧទ្ទាមផ្សេងទៀតនោះ បាននិយាយថា ភាគីទាំងពីរមានគម្រោងជំរុញ បង្កើនចំណងមិត្តភាពជំនួញ ហើយនឹងពិចារណាគម្រោងថាមពល រ៉ែនិងអគ្គិសនី៕
ប្រែសម្រួល៖ ប៉ាង កុង