បរទេស ៖ នៅថ្ងៃចន្ទទី៧ខែកញ្ញានេះ ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន បានរាយការណ៍ ថាប្រទេសអ៊ុយក្រែន គ្រោងនឹងរៀបចំគ្រែ ប្រមាណជា ១៥០០០ បន្ថែមទៀត នៅក្នុងមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ១៩ ដោយសារតែការកើនឡើង នៃចំនួនអ្នកអ្នកឆ្លងវីរុស នេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Maxim Stepanov បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទដដែលនេះថា ប្រទេសរបស់លោកបានរៀបចំ គ្រែចំនួន ៣៥០០០ រួចមកហើយសំរាប់អ្នកជំងឺកូវីដ១៩ ហើយនិងត្រូវការរៀបចំ ប្រហែល ១៥០០០ ថ្មីផ្សេងទៀតនៅពេលនេះ ។
លោកក៏បាននិយាយទៀតដែរថា កាលពីដំបូងឡើគ្រែចំនួន ១២០០០ គ្រែ នៅក្នុងស្ថាប័នវេជ្ជសាស្រ្ត ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគេបម្រុងទុកសម្រាប់អ្នកជំងឺកូវីដ១៩ ប៉ុន្តែក្រោយមកចំនួននេះ បានកើនឡើងដល់ ៣៥០០០ ទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី
