គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិ បាលបានឲ្យដឹងថា ប្រទេសអេហ្ស៊ីប បានចុះក្នុងបញ្ជីកាលពីថ្ងៃចន្ទ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៧៨នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើង ដល់១០០.០៤១នាក់ ។
លោក Khaled Megahed អ្នកពាំពាក្យរបស់ក្រសួង បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន១១នាក់បានស្លាប់ ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៥.៥៤១នាក់ ។
គាត់បានឲ្យដឹងទៀតថា អ្នកជំងឺចំនួន៩០០នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យគិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺសរុបចំនួន៧៩.០០៨នាក់ ។
ប្រទេសអេហ្ស៊ីប បានប្រកាសថា អេហ្ស៊ីប បានផ្ទុះជំងឺកូវីដ១៩ជាលើកដំបូង នៅថ្ងៃទី១៤ ខែកុម្ភៈ និងមានអ្នកស្លាប់ដោយសារជំងឺ ជាលើកដំបូងដោយសារការឆ្លងវីរុសខ្លាំង ក្លាកាលពីថ្ងៃទី០៨ ខែមីនា ។
ប្រទេសអេហ្ស៊ីប និងចិន បានធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆំាងនឹងការឆ្លងរាលដាលជំងឺតាមរយៈការផ្លាស់ប្តូរជំនួយវិជ្ជសាស្ត្រ និងជំនាញការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា