សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ថា ព្យុះទីហ្វុង Haishen បានបង្កឲ្យមានគ្រោះបាក់ដី កើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទម្សិលមិញ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ទឹកទន្លេ Taehwa នៅក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង បានជន់ឡើង ។ ព្យុះទីហ្វុងដែលមានឈ្មោះថា Haishen បានបង្កឲ្យមានគ្រោះបាក់ដីកើតឡើង នៅតំបន់ឆ្នេរសមុទ្រ ស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសកូរ៉េខាងត្បូង។
ករណីព្យុះទីហ្វុងនេះដែរ មិនទាន់មាន សេចក្តីរាយការណ៍លម្អិតណាមួយ បញ្ជាក់ថា បង្កការបំផ្លិចបំផ្លាញ ឬបាត់បង់អាយុជីវិតមនុស្ស អស់ប៉ុន្មាននៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
