ព័ត៌មានអន្តរជាតិ

កើនឡើងរហូតហ្មង! ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងលើស១២ម៉ឺននាក់

សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលបានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៣១០នាក់ ដោយសារជំងឺកូវីដ១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេស បានកើនឡើង ដល់១២៦.៩៦០នាក់ ។

លើសពីនេះ អ្នកឆ្លងជំងឺថ្មីចំនួន១០.២៧៣នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៤.១៤៧.៧៩៤នាក់ ។

ប្រេស៊ីល ជាប្រទេស ដែលជាប់លំដាប់លេខ២ នៅលើពិភពលោកដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេសជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនបំផុត បន្ទាប់ពីប្រទេសឥណ្ឌា ។

ក្រុងសៅប៉ូឡូ ជាក្រុងដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេដោយសារជំងឺកូវីដ១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top