ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេស G7 រិះគន់ខ្លាំងៗចំពោះការប្រើថ្នាំពុល លើមេដឹកនាំបក្សប្រឆាំង រុស្ស៊ី

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសមកពីប្រទេស ឧស្សាហកម្មចំនួន ៧ ហៅកាត់ថា G7 បានរិះគន់យ៉ាងខ្លាំងនូវអ្វីដែលពួកគេបានបញ្ជាក់ថា ជាការវាយប្រហារដោយថ្នាំពុលទៅលើមេដឹកនាំប្រឆាំងរុស្ស៊ីម្នាក់ និងបានជំរុញឱ្យទីក្រុងម៉ូស្គូ មានតម្លាភាពនៅក្នុងការស៊ើបអង្កេតរបស់ខ្លួន។

រដ្ឋមន្រ្តីមកពីសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ និងប្រទេសផ្សេងទៀត បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេ “រួបរួមគ្នាក្នុងការថ្កោលទោសនៅក្នុងលក្ខខណ្ឌ ដែលអាចធ្វើបានខ្លាំងបំផុត ដែលជាការបំពុលទៅលើលោក Alexei Navalny ” ។

លោក Navalny ដែលត្រូវបានគេស្គាល់ថា ជាអ្នករិះគន់លេចធ្លោរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបាត់បង់ស្មារតីនៅលើជើងហោះហើរទៅកាន់ទីក្រុងមូស្គូ បន្ទាប់ពីផឹកតែនៅអាកាសយានដ្ឋានរុស្ស៊ី កាលពីថ្ងៃទី២០ ខែសីហា ហើយក្រោយមកលោកត្រូវបានបញ្ជូនការព្យាបាលនៅក្រៅប្រទេស ជាសំណើភរិយារបស់លោក៕ដោយ ឈូក បូរ៉ា

To Top