ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល នឹងចូលរួមពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពមួយ នៅក្រុងវ៉ាស៊ិនតោន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានបញ្ជាក់ហើយថានឹងចូលរួម ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពរវាងសហភាពអារ៉ាប់ និងអ៊ីស្រាអ៊ែល ដែលប្រព្រឹត្តទៅក្នុងទីក្រុងវ៉ាស៊ិនតោន។

លោក Netanyaho បានមានប្រសាសបែបនេះថា ខ្ញុំពិតជាមានមោទនភាពណាស់ ក្នុងការធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ិនតោន នាសប្តាហ៍ក្រោយតបតាមការអញ្ជើញ របស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីមានវត្តមានក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនៃពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពរវាង អ៊ីស្រាអ៊ែល និងសហភាពអារ៉ាប់។

យោងតាមការបញ្ជាក់ពី សំណាក់ក្រុមមន្ត្រីរបស់អគារសេតវិមាន បានបញ្ជាក់ថា ពិធីនេះនឹងរៀបចំធ្វើឡើង នៅថ្ងៃទី១៥ ខែកញ្ញា នៅក្រោយពេលដែលកិច្ចព្រមព្រៀង ធ្វើឲ្យមានដំណើរការធម្មតាមួយ រវាងប្រទេសទាំងពីរត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top