ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់អាមេរិក-ជប៉ុន ចំពោះការបង្កើនកិច្ចសហប្រតិបត្ដិការ វិស័យការពារជាតិ

សេអ៊ូល៖ បណ្ដាញឃោសនា របស់កូរ៉េខាងជើង បានរិះគន់អាមេរិក និងជប៉ុន សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការ ផ្នែកយោធា ឱ្យកាន់តែស៊ីជម្រៅសូម្បីតែនៅ អំឡុងពេលនៃការឆ្លងរាលដាលកូវីដ-១៩ ដែលហៅសមយុទ្ធរួមគ្នារបស់ពួកគេ ថាជា“ ការគំរាមកំហែង” ដល់តំបន់។

គេហទំព័រ Meari ដែលជាគេហទំព័រឃោសនា មួយរបស់កូរ៉េខាងជើង បានធ្វើការរិះគន់ដោយចង្អុល បង្ហាញសមយុទ្ធអាកាស និងសមុទ្ររួមគ្នាជាច្រើនដែលអាមេរិក និងជប៉ុន ធ្វើនៅសមុទ្រចិនខាងត្បូង កាលពីខែមុន ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះដើរ ដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan និងនាវាពិឃាត Ikazuchi របស់ជប៉ុន។ ។

ខ្លួនក៏បានបដិសេធកិច្ចប្រជុំ កាលពីខែមុនរវាង រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper និងរដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Taro Kono នៅកោះហ្គាំ ដែលជាកន្លែងដែលពួកគេបាន ពិភាក្សាអំពីបញ្ហាសន្តិសុខរួមទាំង កម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងផងនោះ ៕

ដោយ ឈូក បូរ៉ា

To Top