បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៩ ខែកញ្ញានេះ បានសរសេរថា មេដឹកនាំអាល្លឺម៉ង់ លោកស្រីអធិកាបតី Angela Merkel បានធ្វើការប្រកាសសន្យាថា រដ្ឋាភិបាលនឹងបន្តគាំទ្រ ដល់អជ្ញាធរ សុខភាពសាធារណៈ ទាំងអស់ក្នុងរយៈពេលវែង។
លោកស្រីបានបន្ត ទៀតថា ការគាំទ្រក្រោមរូបភាព ក្នុងការបង្កើតការងារ បន្ថែម ទៅលើវិស័យនេះ ព្រមទាំងធ្វើទំនើបកម្ម លើវិស័យបច្ចេកវិទ្យាព័ត៌មាន ផងដែរ ។ គិតមកដល់ពេលនេះអជ្ញាធរ សុខភាពសាធារណៈគឺជាអ្នកដើរតួដ៏សំខាន់ ក្នុងការរក្សាការរាតត្បាតវិរុស ដ៏កាចសាហាវនៅទូទាំងប្រទេស។
គួរឲ្យដឹងដែរ ថា កន្លងមករដ្ឋាភិបាល នៃប្រទេសអាល្ឡឺម៉ង់ បានទំលាក់កញ្ចប់ថវិកា ប្រមាណជា៤ពាន់ប៊ីលានអ៊ឺរ៉ូ មកហើយដើម្បីជួយដល់ការងារ របស់អជ្ញាធរសុខភាព សាធារណៈ ដែលវានឹងអាចត្រូវបានប្រើប្រាស់ រហូតដល់ឆ្នាំ២០២៦ ហើយក្នុងនោះក៏មានការបង្កើនការងារ បន្ថែមប្រមាណជា ៥០០០កន្លែងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី