ព័ត៌មានអន្តរជាតិ

ពលរដ្ឋឥណ្ឌា ប្រហែល ១៧ ០០០នាក់ហើយ បានត្រឡប់ចូល ប្រទេសវិញ បន្ទាប់ពីសឹង្ហបុរី កាត់បន្ថយកម្លាំងពលកម្ម

បរទេស៖ ប្រទេសសិង្ហបុរី គឺជាទិសដៅពេញនិយមទីបី សម្រាប់ប្រជាជនឥណ្ឌា ដែលធ្វើការនៅបរទេស បន្ទាប់ពីសហរដ្ឋអាមេរិក និងមជ្ឈឹមបូព៌ា ។ ប្រេសិតឥណ្ឌាបាននិយាយថា មានកម្មករជាង ១៧ ០០០ នាក់ បានត្រឡប់ទៅកាន់ប្រទេស ឥណ្ឌារួចហើយ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមស្នងការជាន់ខ្ពស់ឥណ្ឌា P. Kumaran បានអោយដឹងថា ពលករឥណ្ឌារាប់ពាន់នាក់ កំពុងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលប្រទេសសិង្ហបុរី បានកាត់បន្ថយកម្លាំងពលកម្មអាជីវកម្មរបស់ខ្លួន ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច។

លោក Kumaran បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “ជាមធ្យម ជនជាតិឥណ្ឌាប្រហែល ១០០ នាក់នៅសិង្ហបុរីបន្តចុះឈ្មោះជារៀងរាល់ថ្ងៃ ជាមួយគណៈកម្មការជាន់ខ្ពស់នៅទីនេះសម្រាប់ហោះហើរ ត្រឡប់មកស្រុកវិញ ដោយមានជាង ១១.០០០ នាក់ហើយ បានចុះឈ្មោះរហូតមកដល់ពេលនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top