បរទេស៖ ក្រុមសកម្មជនប្រឆាំងរដ្ឋាភិបាល នៅប្រទេសថៃ កាលពីថ្ងៃពុធ បានប្រកាសផែនការធ្វើបាតុកម្មមួយយប់ ហើយប្រមូលផ្តុំមនុស្សរហូតដល់ ១០០ ០០០ នាក់ ដោយដើរក្បួនពីវិមានរដ្ឋាភិបាល នៅសប្តាហ៍ក្រោយ ដោយដាក់សម្ពាធបន្ថែមទៀត ទៅលើរដ្ឋបាលដែលគាំទ្រ ដោយយោធាឱ្យចុះចេញពីតំណែង។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ការហែក្បួននៅទីតាំង របស់រដ្ឋាភិបាល នឹងកត់សម្គាល់ជាលើកដំបូង ដែលចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានចាប់ផ្តើមប្រមូលផ្តុំគ្នា នៅខែកក្កដា បានផ្លាស់ប្តូរលើសពី ការណ៍ដែលគ្រាន់តែថ្លែងសុន្ទរកថា នានានៅលើឆាក។
មេដឹកនាំនៃរណសិរ្សបង្រួបបង្រួម Thammasat and Demonstration គឺលោកស្រី Panusaya Sithijirawattankul បាននិយាយថា “ យើងនឹងស្នាក់នៅពេញមួយយប់ នៅបរិវេណសាកលវិទ្យាល័យនៅថ្ងៃទី ១៩ ខែកញ្ញា និងហែក្បួននៅថ្ងៃបន្ទាប់” ។
លោកស្រីបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក ថាប្រសិនបើមានមនុស្សចូលរួមកាន់តែច្រើន ការជួបជុំនេះនឹងផ្លាស់ ទៅទីលានសាធារណៈក្បែរវិមាន Grand Palace កន្លែងប្រវត្តិសាស្ត្ររបស់ទីក្រុង។
បន្ទាប់ពីអវត្តមានអស់រយៈពេលជាយូរមកហើយ ការធ្វើបាតុកម្មបានវិលត្រឡប់មកកាន់ដងផ្លូវ របស់ប្រទេសថៃវិញ ដើម្បីទាមទារឱ្យមានការដកលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ចេញពីតំណែង ដើម្បីរំលឹកអនុស្សាវរីយ៍ នៃភាពវឹកវរបណ្តោះអាសន្នដែលបានកើតឡើង នៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ ។
ឧត្តមសេនីយ៍ប្រាយុទ្ធ បានដឹកនាំរឿងនោះ (ទម្លាក់រដ្ឋាភិបាលដោយរដ្ឋប្រហារ) ហើយនៅតែកាន់អំណាចបន្ទាប់ពីការបោះឆ្នោត ដែលមានជម្លោះកាលពីឆ្នាំមុន ដែលលោកបានទទូចថា ត្រូវបានធ្វើឡើងដោយយុត្តិធម៌ ។ លោកបានព្រមានថាប្រទេសថៃ អាចនឹងត្រូវបានហ៊ុមព័ទ្ធដោយអណ្តាតភ្លើង ប្រសិនបើការតវ៉ា នៅតែបន្តកើតមាន៕
ប្រែសម្រួលៈ ណៃ តុលា