ព័ត៌មានអន្តរជាតិ

នៅខែមករា ឆ្នាំក្រោយ ប្រេស៊ីល នឹងមានវ៉ាក់សាំង ការពារជំងឺកូវីដ១៩

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានឲ្យដឹង កាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល នឹងបង្ហាញឲ្យដឹង នូវ៉ាក់សាំងដែលប្រឆំាង នឹងវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) នៅក្នុងខែមករា ។

លោក Eduardo Pazuello រដ្ឋមន្ត្រីស្តីទីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងអំឡុង ពេលជួបប្រជុំគណៈរដ្ឋមន្ត្រីថា “យើងបានចុះកិច្ចព្រមព្រៀង ជាមួយរោងចក្រដែលផលិតវ៉ាក់សាំង ហើយជាការរំពឹងទុកថា វ៉ាក់សាំង នឹងមកដល់យើង ដែលចាប់ផ្តើមនៅក្នុងខែមករា ។ នៅក្នុងខែមករា ឆ្នាំក្រោយ យើងនឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ដល់អ្នករាល់គ្នា” ។

រដ្ឋាភិបាលប្រេស៊ីល បានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងមូលនិធិរបស់រដ្ឋឈ្មោះថា Oswaldo Cruz Foundation (Fiocruz) ដែលធ្វើការជាមួយ នឹងសកលវិទ្យាល័យ University of Oxford ដើម្បីផលិតវ៉ាក់សាំង ។

គម្រោងការ គឺនឹងផ្តើមឡើងដោយទទួលបានវ៉ាក់សាំងចំនួន១០០,៤លានកម្រិត ដែលនឹងផ្តល់នូវភាពសុំាជាងពាក់កណ្តាលនៃចំនួនពលរដ្ឋ ។ ការផ្គត់ផ្គង់លើកទី២នោះ កម្រិតថ្នាំនឹងត្រូវបានគេរំពឹងថា និងរួចរាល់នៅក្នុងពាក់កណ្តាលឆ្នាំក្រោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top