ព័ត៌មានអន្តរជាតិ

ប្រទេសម៉ិកស៊ិក នឹងទទួលបានវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ពីរុស្ស៊ី ៣២លានដូស

បរទេស៖ វ៉ាក់សាំងប្រឆាំង នឹងមេរោគកូវីដ១៩ ដំបូងបង្អស់លើពិភពលោក របស់រុស្ស៊ីឈ្មោះ Sputnik V ត្រូវបានចុះបញ្ជីនៅប្រទេសរុស្ស៊ី កាលពីថ្ងៃទី ១១ ខែសីហា បន្ទាប់ពីមានការសាកល្បង គ្លីនិកជាច្រើនលើក ហើយបច្ចុប្បន្នត្រូវ បានផ្សព្វផ្សាយជាសាធារណៈ នៅទូទាំងប្រទេស ។ បណ្តាប្រទេសជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទទួលបានវ៉ាក់សាំងនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា មូលនិធិវិនិយោគផ្ទាល់ របស់រុស្ស៊ី (RDIF) ដែលបានផ្តល់មូលនិធិ ដល់ការអភិវឌ្ឍវ៉ាក់សាំង Sputnik V បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតឱសថវិទ្យាសាស្ត្រ Landsteiner របស់ប្រទេសម៉ិកស៊ិក ក្នុងការចែកចាយវ៉ាក់សាំងចំនួន ៣២ លានទៅម៉ិកស៊ិក។

សេចក្តីថ្លែងការណ៍ពី មូលនិធិនេះបាននិយាយថា “ការផ្តល់ជូនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើម នៅខែវិច្ឆិកា ឆ្នាំ ២០២០ ដោយមានការយល់ព្រម ពីនិយតករម៉ិកស៊ិក” ។
ក្រសួងសុខាភិបាល នៃប្រទេសរុស្ស៊ី ក៏បាននិយាយផងដែរថា អ្នកអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងវីរុស Sputnik V ឥឡូវនេះបានត្រៀមរួចរាល់ សម្រាប់ជាតម្រូវការ របស់មនុស្សនៅ ទូទាំងពិភពលោក។

“ ប្រទេសរុស្ស៊ីក្នុងនាម ជាអ្នកបង្កើតវ៉ាក់សាំងដំបូងបង្អស់ លើពិភពលោកប្រឆាំង នឹង មេរោគកូវីដ១៩ សូមអញ្ជើញប្រទេសដទៃទៀត ដែលមានចំណាប់អារម្មណ៍ប្រើ វាសម្រាប់ចាក់វ៉ាក់ សាំងប្រជាជន ដើម្បីចូលរួមក្នុងការសិក្សា ។ អ្នកបង្កើត Sputnik V បើកចំហសម្រាប់ការសន្ទនា ហើយត្រៀមខ្លួនដើម្បីធ្វើឱ្យវាមានសម្រាប់ ប្រជាជនមកពីទូទាំងពិភពលោក។ នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីសុខាភិបាល រុស្ស៊ី លោក Mikhail Murashko ៕ប្រែសម្រួលៈ ណៃ តុលា

To Top