HARARE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា សារព័ត៌មាន Herald ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមអ្នកច្បាប់របស់ប្រទេសហ្ស៊ីមបាវ៉េ ចំនួន២៥នាក់ បានធ្វើតេស្តរកឃើញថា មានលទ្ធផលវិជ្ជមាននៃវីរុសបង្កជំងឺកូវីដ១៩ កាលពីសប្តាហ៍មុន ក្នុងនោះរាប់ទំាង៩នាក់ដែលបានធ្វើតេស្តរួចរាល់ ហើយមានលទ្ធផលជាវិជ្ជមាន ក្នុងរយៈពេល៤សប្តាហ៍មុន និងបន្តជាសះស្បើយវិញ ។
ឥឡូវនេះ សមាជិកសភា (MPs) បានព្រួយបារម្ភថា ពលរដ្ឋដែលជាសះស្បើយពីជំងឺ អាចនៅតែបន្តមានលទ្ធផលជាវិជ្ជមានដដែល ដោយសារតែវត្តមាននៃអង្គទីគ័រដែលជាប្រព័ន្ធរបស់ភាពសុំាទាំងនោះ ។
លោកស្រី Ruth Labode សមាជិសភានៅ Matabeleland North ដែលជាគ្រូពេទ្យមួយរូបផងនោះ កាលពីថ្ងៃអង្គារ បានលើកឡើងអំពីចំណុចដែលជាក្តីបារម្ភមួយទៅលើការធ្វើតេស្តសភា និងគោលនយោបាយនៃការដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។
លោកស្រីបានថ្លែងថា “ក្តីកង្វល់របស់ខ្ញុំ គឺថា សមាជិកសភាចំនួន២៥រូប បានធ្វើតេស្តឃើញលទ្ធផលជាវិជ្ជមាន ហើយក្នុងចំណោមអ្នកទាំងនោះ មានប្រមាណ៩នាក់ ឬទាំងអស់បានធ្វើតេស្តរួចហើយដែលមានលទ្ធផលជាវិជ្ជមាន ក្នុងរយៈពេល៤សប្តាហ៍កន្លងទៅនេះ និងបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា