Covid-19

IATA និយាយថា ការចែកចាយវ៉ាក់សាំងកូវីដ១៩ នឹងត្រូវការយន្តហោះ ដឹកទំនិញខ្នាតយក្ស ៨០០០គ្រឿង

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា បានឲ្យដឹងថា ប្រសិនបើអ្វីៗជោគជ័យនោះ ការចែកចាយវ៉ាកសាំងការពារវិរុសកូវីដ១៩ ទៅកាន់តំបន់នានានៅលើពិភពលោក នឹងក្លាយទៅជាការងារ ជាប្រវត្តិសាស្ត្រមួយ។

យោងតាមទីភ្នាក់ងារអាកាសចរណ៍ អន្តរជាតិហៅកាត់ថា IATA បានបញ្ជាក់ថា ការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ពិភពលោក នឹងត្រូវការយ៉ាងហោចណាស់ យន្តហោះខ្នាតយក្សឬ Jumbo Jet ប្រមាណជា ៨០០០គ្រឿង ហើយខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសម្របសម្រួលក្នុងការងារមួយនេះ។

ប្រភពដដែលបាននិយាយទៀតថា ទោះបីជាការតេស្តវ៉ាក់សាំង នៅមិនទាន់បានជោគជ័យ ១០០ភាគរយក្តី ប៉ុន្តែតាមការសន្មតរបស់អ្នកជំនាញ នៅពេលនេះគឺវ៉ាក់សាំងមួយ គឺប្រើប្រាស់សម្រាប់មនុស្សម្នាក់ប៉ុណ្ណោះ គឺគ្រប់គ្រាន់បំផុតដូចនេះយន្តហោះដឹកទំនិញ ៨០០០គ្រឿង គឺសមល្មមក្នុងការចែកចាយនេះដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top