ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការនិយាយបង្កាច់បង្ខូចនិងនិយាយកុហក បោះបង់ចោលការសម្លុតគំរាមនិងគោរពសេរីភាពសារព័ត៌មាន ជាមួយនឹងសកម្មភាពជាក់ស្តែង។
អ្នកនាំពាក្យលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលឆ្លើយសំណួរទាក់ទងនឹងបណ្តឹងរបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo ដែលថាកាសែត People’s Daily ដែលជាក្រុមសារព័ត៌មានធំមួយនៅក្នុងប្រទេសចិន បានបដិសេធមិនចុះផ្សាយអត្ថបទ ដែលសរសេរដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន Terry Branstad ។
លោកចាវ បានចង្អុលបង្ហាញថា ខ្លឹមសារនៃអត្ថបទ គឺមិនស៊ីចង្វាក់គ្នានឹងអង្គហេតុមូលដ្ឋានហើយពោរពេញទៅដោយចន្លោះប្រហោង និងពោរពេញទៅដោយស្នាមញញឹមអាក្រក់ និងការវាយប្រហារមកលើប្រទេសចិន។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “ប្រសិនបើរដ្ឋាភិបាលចិន ដូចសហរដ្ឋអាមេរិក បានផ្តល់ឱ្យអ្នកនូវអត្ថបទដែលបំភាន់ការពិតយ៉ាងធ្ងន់ធ្ងរ និងវាយប្រហារប្រទេសរបស់អ្នក ហើយស្នើសុំឱ្យអ្នកឆ្លើយតបនៅថ្ងៃបន្ទាប់ ហើយសន្យាថា នឹងប្រកាសវាដោយគ្មានការផ្លាស់ប្តូរតើអ្នកអាចធ្វើបានទេ?”៕ដោយ ឈូក បូរ៉ា