បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា វាអាចទៅរួច ដែលមានប្រទេសផ្សេងមួយទៀត អាចនឹងចូលរួមក្នុងកិច្ច ព្រមព្រៀងការទូត រវាងប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នាពេលខាងមុខឆាប់ៗនេះ ។
លោក ត្រាំ បាននិយាយប្រាប់សន្និសីទ កាសែតនៅសេតវិមានថា “នាសប្ដាហ៍ក្រោយ នៅសេតវិមាន យើងនឹងមានការ ចុះហត្ថលេខាមួយរវាង ប្រទេសសហភាពអារ៉ាប់រួម និងប្រទេសអ៊ីស្រាអែល ហើយយើងអាចនឹងមានប្រទេសផ្សេងមួយទៀត បន្ថែមចូលទៅក្នុងកិច្ច ព្រមព្រៀងនោះ។ ហើយខ្ញុំនឹងប្រាប់អ្នកថា ប្រទេសនានាកំពុង តែឈរតម្រង់ជួរគ្នា ចង់ចូលក្នុងវា (កិច្ចព្រមព្រៀង)”។
គួរបញ្ជាក់ថា លោក ត្រាំ នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពិធីចុះហត្ថលេខា នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ដែលនឹងមានការចូលរួមដោយគណៈប្រតិភូអ៊ីស្រាអែលនិងសហភាពអារ៉ាប់រួម ហើយមន្ត្រីចរចារបស់លោក កំពុងតែព្យាយាមអូសទាញប្រទេស នៅតំបន់ឈូងសមុទ្រផ្សេងទៀត ដូចជាប្រទេសបារ៉ែន និងអូម៉ង់ជាដើម ដើម្បីឲ្យចូលរួមក្នុងការធ្វើចំណង មិត្តភាពឲ្យមានភាពប្រក្រតីវិញជាមួយអ៊ីស្រាអែល ៕
ប្រែសម្រួល៖ប៉ាង កុង