បរទេស៖ នៅថ្ងៃពុធនេះអំឡុង នៃដំណើរទស្សនកិច្ច នៅប្រទេសស៊ីប រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងថា សកម្មភាពរបស់ អាមេរិកនៅភាគខាងកើតមេឌីទែរ៉ាណេ គឺបានត្រឹមតែកាន់ធ្វើឲ្យមានកំដៅ ដល់ជម្លោះក្នុងតំបន់ប៉ុណ្ណោះ ជំនួសឱ្យការជួយដោះស្រាយ ដោយសន្តិវិធី។
លោក Labrov បាននិយាយបែបនេះ នៅបន្ទាប់ពីកិច្ចប្រជុំជាមួយ លោកប្រធានាធិបតី Nicos Anastasiades ហើយបន្ថែមថា នៅមានបញ្ហាផ្សេងទៀត ដែលជាមូលហេតុ នៃការព្រួយបារម្ភដល់ យើងទាក់ទងនឹងស្ថានភាពជម្លោះ នៅភាគខាងកើតមេឌីទែរ៉ាណេ ហើយក្នុងនោះភាគីខាងក្រៅ ដូចជាសហរដ្ឋអាមេរិកជាដើម ដែលព្យាយាមដើរ លើសគំនូសបន្ទាត់ព្រំដែន និងបានជាបន្ថែមសំពាធទៅដ ល់ជម្លោះទៅវិញ ជំនួសឱ្យដំណោះស្រាយ ដោយសន្តិភាព។
គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ច របស់លោក Lavrov ទៅកាន់កោះស៊ីប ត្រូវបានអ្នកវិភាគនយោបាយចាត់ទុកថា មានសារសំខាន់ទាក់ទងនឹងទំនាក់ទំនង រវាងកោះមេឌីទែរ៉ាណេ ខាងកើតមួយនេះ៕
ប្រែសម្រួល៖ស៊ុនលី