ព័ត៌មានអន្តរជាតិ

អាមេរិកស្វាគមន៍កិច្ច ពិភាក្សាសន្តិភាពអាហ្វហ្គានីស្ថាន ចាប់ផ្តើមនៅថ្ងៃសៅរ៍

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកស្វាគមន៍ សេចក្តីប្រកាសដែលថា កិច្ចចរចាសន្តិភាព រវាងរដ្ឋបាភិបាលអាហ្វហ្គានីស្ថាន និងក្រុមឥស្លាមតាលីបង់ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ និងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រ ដំណើរការនានា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំជំរុញឲ្យមន្ត្រីចរចាបង្ហាញ នូវភាពជាក់ស្តែង ភាពអត់ធ្មត់និងភាពបត់បែនថា ដំណើរការនេះ នឹងតម្រូវឲ្យទទួលបានជោគជ័យ ហើយសហរដ្ឋអាមេរិកបានត្រៀមខ្លួន ដើម្បីគាំទ្រទៅតាមការស្នើសុំ”។

គួរបញ្ជាក់ថា ក្រោយពួកតាលីបង់និងអាហ្វហ្គានីស្ថាន បានធ្វើការប្រកាសនូវការចាប់ផ្តើមកិច្ចពិភាក្សាសន្តិភាពនោះ នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងគ្នាមួយ លោក Mike Pompeo ក៏បានមានប្រសាសន៍ផងដែរថា “ការចាប់ផ្តើម នៃកិច្ចពិភាក្សាគ្នាទាំងនេះ គឺជាឱកាសជាប្រវត្តិសាស្ត្រមួយ សម្រាប់អាហ្វហ្គានីស្ថាន បញ្ចប់នូវសង្គ្រាមនិង ការងង្ហូរឈាមគ្នា អស់៤ទសវត្ស”៕
ប្រែសម្រួល៖ប៉ាង កុង

To Top