សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស លោកស្រី Kang Kyung-wha ត្រូវបានកំណត់ឱ្យចូលរួមវេទិកា សន្តិសុខប្រចាំឆ្នាំ ដែលមានការចូលរួមពីសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃសៅរ៍នេះ ដោយផ្តោតលើការប្រមូលផ្តុំការ គាំទ្រក្នុងតំបន់ សម្រាប់ការជំរុញរបស់ក្រុងសេអ៊ូល ដើម្បីបន្តការសន្ទនាគ្នា ជាមួយប្រទេសកូរ៉េខាងជើង។
លោកស្រីកាង និងសមភាគីរបស់លោកស្រីមកពីប្រទេសជាង ២ រាប់បញ្ចូលទាំងរដ្ឋជាសមាជិកអាស៊ានចំនួន ១០ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងវេទិកាតំបន់អាស៊ាន ដែលធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូនៅថ្ងៃចុង ក្រោយនៃការប្រមូលផ្តុំនិម្មិត ទាក់ទងនឹងអាស៊ាន ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ។
ប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះ នៃការជួបជុំអាស៊ាននៅឆ្នាំនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Son-gwon នឹងមិនចូលរួមក្នុងសម័យប្រជុំនេះទេ ផ្ទុយទៅវិញទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងបញ្ជូនអ្នកការទូតជាន់ខ្ពស់ម្នាក់នៅទីក្រុងហាណូយ ទៅចូលរួមសម័យប្រជុំ ARF៕
ដោយ ឈូក បូរ៉ា