ព័ត៌មានអន្តរជាតិ

មហាយក្សចិន បញ្ជាក់ថា ខ្លួនមិនដែលជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ អាមេរិកឡើយ

ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង  យី បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីប្រទេសចិន បានឲ្យដឹងថា ប្រទេសចិនមិនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះទេ។

 លោកវ៉ាង យី បានលើកឡើងថាប្រទេសចិនមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតនោះទេ ហើយជាការពិតខ្លួនមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះទេ ដែលនោះជាគោលការណ៍មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។

 លោកបានលើកឡើងថាឥឡូវនេះ គឺជាពេលវេលាដែលចិន ស្នើសុំឱ្យសហរដ្ឋអាមេរិក កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនវិញ។

 លោកបានបន្ថែមថា សភាប្រជាជនជាតិនីតិកាលកំពូលរបស់ប្រទេសចិន មិនដែលបានពិភាក្សា ឬណែនាំច្បាប់ ស្តីពីកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែសភាសហរដ្ឋអាមេរិកបានចេញច្បាប់ឥតឈប់ឈរលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕ដោយ ឈូក បូរ៉ា

To Top