បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានបើកការរៀបចំធ្វើការបោះឆ្នោតសម្រាប់តំណែងរដ្ឋសភាជាច្រើនតំណែង នៅក្នុងដំណើរបោះឆ្នោតមួយដែលត្រូវបានពន្យាពេលអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែជម្ងឺកូវីដ១៩។
អ្នកចូលរួមបោះឆ្នោត ត្រូវបានតម្រូវឲ្យពាក់ម៉ាស់ និងនៅឆ្ងាយពីអ្នកដទៃផ្សេងទៀត តាមកន្លែងបោះឆ្នោតប្រមាណ៣.១០០កន្លែងនៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយការបោះឆ្នោតនេះ គឺត្រូវបានគេបោះ នៅតាមបណ្ដាខេត្តនានា គឺខេត្ត East Azarbaijan ខេត្ត Isfahan ខេត្ត Ilam ខេត្ត Alborz ខេត្ត Zanjan ខេត្ត Khuzestan ខេត្ត Kurdistan ខេត្ត Kermanshah និងខេត្ត Golestan។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Abdolreza Rahmani Fazlisaid បានមានប្រសាសន៍ថា មន្ត្រីជំនាញនឹងធ្វើការឃ្លាំមើលអំពីដំណើរដែលពិធិការសុវត្ថិភាពប្រព្រឹត្តទៅ និងធ្វើការកែប្រែដ៏ចាំបាច់ណាមួយ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅនិទាឃរដូវក្រោយ៕ ប្រែសម្រួល៖ប៉ាង កុង