ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២០១នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា យោងតាមសេចក្តីប្រកាសមួយចេញ ដោយក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០១នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ។

ករណីថ្មីត្រូវបានបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសបានកើនឡើងដល់២.៧៩៦នាក់ ។

តួលេខរបស់ក្រសួងបានបង្ហាញថា សរុបអ្នកដែលធ្វើតេស្តចំនួន១៩១.៦៩៦នាក់ ដែលចូលរួមរកមើលមេរោគបង្កជំងឺកូវីដ១៩ ហើយអ្នកជំងឺចំនួន៩.១៦៥នាក់ នាពេលបច្ចុប្បន្ននេះ ស្ថិតក្នុងការតាមដាន ។

តួលេខរបស់ក្រសួង បានបង្ហាញទៀតថា អ្នកជំងឺចំនួន៦៧៦នាក់ បានជាសះស្បើយពីជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top