ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ២៤ម៉ោង បារាំង មានអ្នកឆ្លងជំងឺកូវីដ១៩លើសពី១ម៉ឺននាក់

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសបារំាង មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០.៥៦១នាក់ នៅក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ហើយក្រុមអាជ្ញាធរបានលើកឡើង កាលពីថ្ងៃសៅរ៍ថា នេះជាកំណត់ត្រាថ្មីប្រចាំថ្ងៃ ដែលមានអ្នកឆ្លងជំងឺកើនឡើងលើសពី១០.០០០នាក់ ជាលើកដំបូង ។

ការរាប់ប្រចាំថ្ងៃចុងក្រោយ បានកើនឡើងលើសពីកំណត់ត្រាមុន ដែលមានត្រឹមតែ៩.៨៤៣នាក់ សម្រាប់អ្នកឆ្លងជំងឺថ្មី ដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ វាជាការកើនឡើងខ្ពស់ សម្រាប់អ្នកឆ្លងជំងឺនៅក្នុងប្រទេសបារាំង ។

ការកើនឡើងនេះ បានញុំាងឲ្យរដ្ឋាភិបាល ធ្វើការណែនាំនូវ វិធានការបន្ថែមទៀត កាលពីថ្ងៃសុក្រ ដើម្បីក្រើនរំលឹកឡើងវិញដល់ការបិទប្រទេសជាសកល ដូចកាលពីដើមឆ្នាំនេះដូច្នេះដែរ ។ លោកនាយករដ្ឋមន្ត្រី Jean Castex បានសន្យាថា នឹងបង្កើនការធ្វើតេស្ត និងចាត់វិធានការណ៍ដ៏តឹងរឹង នៅក្នុងតំបន់ដែលឆ្លងជំងឺធ្ងន់ធ្ងរ ។

គាត់បានព្រមានកាលពីថ្ងៃសុក្រថា គឺមាន “ស្ថានភាពអាក្រក់ទៅៗ” ពេលដែលផ្ទុះជំងឺនៅក្នុងប្រទេស ហើយបានឲ្យដឹងថា បច្ចុប្បន្ននេះ ជំងឺកូវីដ១៩បានកើនឡើងដែលមានអ្នកជំងឺនៅតាមមន្ទីរពេទ្យ ដែលជាក្តីកង្វល់យ៉ាងខ្លាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top