PORTLAND៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា មានអ័ព្ទយ៉ាងក្រាស់ ដែលកើតចេញពីភ្លើងឆេះព្រៃ នៅសហរដ្ឋអាមេរិក ដែលបានឆាបឆេះលើផ្ទៃដីប្រមាណ ជិត៥លានអារ និងបានសម្លាប់មនុស្សអស់២៧នាក់ នៅក្រុង West Coast កាលពីថ្ងៃសៅរ៍ ខណៈដែលអ្នកប្រជែងមុខតំណែង ប្រធានាធិបតី គឺលោក Joe Biden បានព្រមានអំពីការបំរ៉ែបំរួលអាកាសធាតុ ដែលប្រែក្លាយឲ្យទៅជាបញ្ហាធ្ងន់ធ្ងរ ។
ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក បានសើចចំអកដល់ករណីដែលមានអ្នកស្លាប់បន្ថែមទៀត ខណៈដែល ផ្ទៃលាតសន្ធឹងនៃរដ្ឋកាលីហ្វ័រនីញ៉ា រដ្ឋ Oregon និងក្រុងវ៉ាស៊ីនតោន នៅតែមានអណ្តាតភ្លើងឆាបឆេះ ដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំង ដែលជាហេតុផលបង្កឡើង ដោយការបំរ៉ែបំរួលអាកាសធាតុ ។
ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះដែរ នៅថ្ងៃចន្ទ លោក ដូណាល់ ត្រាំ មានគម្រោងថានឹងអញ្ជើញទៅពិនិត្យស្ថានភាព ដោយផ្ទាល់ពីហេតុការណ៍ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា