ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល អាហ្វហ្គានីស្ថាន ជំរុញឲ្យមានបទ ឈប់បាញ់គ្នា ជាមួយក្រុមតាលីបង់

អាហ្វហ្គានីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា លោក Abdullah Abdullah ដែលជាអ្នកដឹកនាំក្រុមប្រតិភូរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា គឺ “គ្មានសង្គ្រាមកើតឡើងនារដូវក្តៅនេះឡើយ” ។

ក្រុមតាលីបង់ មិនបានបង្ហាញអំពីការឈប់បាញ់គ្នា ណាមួយនោះទេ ដោយតបវិញថា អាហ្វហ្គានីស្ថាន គប្បីស្ថិតក្រោមច្បាប់ឥស្លាម ។

សហរដ្ឋអាមេរិក បានជំរុញឲ្យភាគីទំាងពីរឈាន ដល់កិច្ចព្រមព្រៀងគ្នាមួយ ដោយប្រាប់ពួកគេថា “ពិភពលោកទាំងមូលចង់ឲ្យអ្នកទទួលបានជោគជ័យ” ។

អាហ្វហ្គានីស្ថាន ត្រូវបានគេមើលឃើញថា មានជម្លៀសកើតឡើងអស់រយៈពេល៤ទសវត្សរ៍មកហើយ ដែលមានជនស៊ីវិលរាប់ពាន់នាក់បានបាត់បង់ជីវិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top