ព័ត៌មានអន្តរជាតិ

តួកគីថ្កោលទោស ការសម្រេចចិត្ត របស់បារ៉ែន បង្កើតចំណងមិត្តភាព ជាមួយអ៊ីស្រាអែល

បរទេស៖ក្រសួងការបរទេសតួកគី នៅថ្ងៃសៅរ៍នេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការសម្រេចចិត្តធ្វើឡើងដោយប្រទេសបារ៉ែន បង្កើតចំណងមិត្តភាពការទូតជាមួយប្រទេសអ៊ីស្រាអែល ដោយនិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារបុព្វហេតុប៉ាឡេស្ទីន។ 

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតួកគី តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “វានឹងជំរុញបន្ថែមទៀតឲ្យប្រទេសអ៊ីស្រាអែល បន្តអនុវត្តមិនស្របច្បាប់ចំពោះប៉ាឡេស្ទីន និងកិច្ចប្រឹងប្រែងបង្កើតការគ្រប់គ្រងលើទឹកដីរបស់ប៉ាឡេស្ទីនជាអចិន្ត្រៃយ៍”។ 

គួរបញ្ជាក់ ប្រទេសបារ៉ែននិងប្រទេសអ៊ីស្រាអែល នៅថ្ងៃសុក្រម្សិលមិញនេះ បានព្រមព្រៀងគ្នាធ្វើចំណងមិត្តភាពការទូតឲ្យមានភាពប្រក្រតីទាំងស្រុង ក្រោយកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិិក ដូណាល់ ត្រាំ សម្របសម្រួលឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពរបស់ប្រទេសទាំងពីរ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top