ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ជាង ២១ម៉ឺននាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ករណីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង៣.៦៣៦នាក់ ក្នុងអំឡុងពេលមួយថ្ងៃ គឺបានកើនឡើងដល់២១៨.៣៨២នាក់ ជាមួយគ្នានេះដែរ អ្នកស្លាប់ពី៧៣ដល់៨.៧២៣នាក់ ។

ក្រសួងបានឲ្យដឹងថា ពលរដ្ឋបន្ថែមទៀតចំនួន២.៥៥២នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ សរុបកើនឡើងដល់១៥៥.០១០នាក់ ។

វីរុសបានឆ្លងរាលដាល ដល់បណ្តាខេត្តចំនួន៣៤របស់ប្រទេសនេះ។

ជាពិសេសក្នុងអំឡុង ពេល២៤ម៉ោងកន្លងទៅនេះ ក្រុងហ្សាការតា បានកត់ត្រាអ្នកឆ្លងជំងឺថ្មីចំនួន១.៣៨០នាក់ នៅខេត្តជ្វាភាគកណ្តាល មានចំនួន២៨២នាក់ ជ្វាខាងកើត មាន២៤៩នាក់ ខេត្ត Riau មានចំនួន២១២នាក់ និងខេត្ត កាលីម៉ង់តានខាងកើត មានចំនួន១៧៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top