ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins៖ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩កើនលើសពី៦,៥លាននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៦,៥លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ។

សកលវិទ្យាល័យបានឲ្យដឹងថា សហរដ្ឋអាមេរិក បានរាប់ចំនួនអ្នកឆ្លងជំងឺ មានរហូតដល់៦.៥០១.៩០៤នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៩៣.៨៤៣នាក់ គិតត្រឹមម៉ោង១និង២៦នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៧និង២៦នាទីម៉ោងសកល ។

រដ្ឋកាលីហ្វ័រនីញ៉ា ជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេនៅសហរដ្ឋអាមេរិក ដែលបានរាយការណ៍ថា មានអ្នកឆ្លងជំងឺចំនួន៧៥៩.៤៣៧នាក់ ទាំងរដ្ឋតិចសាស់ និងផ្លរីដា មានអ្នកឆ្លងជំងឺក្នុង កំណត់ត្រាជាង៦៦០.០០០នាក់ បន្ទាប់មកទៀតមានក្រុងញ៉ូវយ៉ក មានអ្នកឆ្លងជំងឺ៤៤៤.៣៦៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top