បរទេស៖កងកម្លាំងពួកតាលីបង់និងកងកម្លាំង រដ្ឋាភិបាលអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានប៉ះទង្គិចគ្នានៅទូទាំងប្រទេស អាហ្វហ្គានីស្ថាន ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីមានការចាប់ផ្តើមកិច្ចពិភាក្សាសន្តិភាព ដែលគេទន្ទឹងរង់ចាំ ជាយូរមកហើយ នៅក្នុងទីក្រុងដូហា កាលពីថ្ងៃសៅរ៍ បង្ហាញឲ្យឃើញ ភាពលំបាកត្រូវប្រឈមមុខខ្ពស់ នៃការដោះស្រាយការបះបោរចំនួន១៩ឆ្នាំ។
លោក Fawad Aman ជាមន្ត្រីនាំពាក្យក្រសួង ការពារជាតិអាហ្វហ្គានីស្ថាន បានមានប្រសាសន៍ថា “ជាមួយការចាប់ផ្តើមនៃកិច្ចពិភាក្សា អន្តរអាហ្វហ្គានីស្ថាននេះ យើងកំពុងតែរំពឹងថា ពួកតាលីបង់នឹងកាត់បន្ថយចំនួន នៃការវាយប្រហាររបស់ខ្លួន ប៉ុន្តែជាអកុសលការវាយប្រហាររបស់ពួកគេនៅតែ បន្តក្នុងកម្រិតចំនួនខ្ពស់”។
គួរបញ្ជាក់ថា កិច្ចពិភាក្សាគ្នា រវាងភាគីទាំងពីរ បានផ្តើមភ្លាមៗ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់ នៅក្នុងខែកុម្ភៈ ប៉ុន្តែបានចាប់ផ្តើមត្រឹមតែ នៅថ្ងៃចុងសប្ដាហ៍ក្រោយពន្យាពេលអស់ជាច្រើនខែ បណ្តាលឲ្យមានការ បន្តវាយលុកពីពួកតាលីបង់ នៅក្នុងប្រទេសដែលខ្ទេចខ្ទាំដោយសារ សង្គ្រាមមួយនេះ៕