បរទេស៖ ប្រទេសចិន នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានចេញច្បាប់ថ្មីដើម្បីគ្រប់គ្រង លើក្រុមហ៊ុនកាន់កាប់ហិរញ្ញវត្ថុនានា នៅក្នុងដំណើរការដ៏ថ្មីបំផុតរបស់ខ្លួន ដើម្បីទប់ស្កាត់ហានិភ័យជាប្រព័ន្ធ ចំពោះវិស័យហិរញ្ញវត្ថុដ៏ធំរបស់ប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធានាគារកណ្ដាលចិន ហៅកាត់ថា PBOC បាននិយាយប្រាប់ថា ច្បាប់ថ្មីនេះ ត្រូវបានកំណត់បង្កើតឡើង ដើម្បីទប់ស្កាត់ចន្លោះប្រហោង ក្នុងប្រព័ន្ធត្រួតពិនិត្យនិងបទបញ្ញត្តិនានា ស្របពេលដែល ក្រុមហ៊ុនមួយចំនួនតូច បានពង្រីកចូលក្នុងវិស័យហិរញ្ញវត្ថុយ៉ាងងងឹតងងុល ដោយគ្មានយុន្ធការដាច់ដោយឡែក និងក្នុងខណៈកំពុងតែ ប្រមូលផ្តុំនូវហានិភ័យ។
យោងតាមច្បាប់ថ្មីដែលបានកំណត់ ដើម្បីទទួលបានអាជ្ញាប័ណ្ណជាក្រុមហ៊ុនកាន់កាប់ហិរញ្ញវត្ថុ ក្រុមហ៊ុននានត្រូវតែមានដើមទុនយ៉ាងហោចណាស់៥ពាន់លានយ័ន ស្មើនឹង៧៣១,៧៤លានដុល្លារ។
ក្រៅពីនេះ ច្បាប់ថ្មីក៏បានកំណត់ពីភាព ចាំបាច់ក្នុងទ្រព្យសម្បត្តិសរុប ដែលក្រុមហ៊ុនកាន់កាប់ហិរញ្ញវត្ថុ អាចគ្រប់គ្រងបានផងដែរ។ ក្រុមហ៊ុនដែលមាន ទ្រព្យសម្បត្តិធនាគារ នឹងចាំបាច់ត្រូវតែមានទ្រព្យសម្បត្តិសរុបយ៉ាងតិច ៥០០ពាន់លានយ័ន ចំណែកក្រុមហ៊ុនដែលមានគ្មាន ទ្រព្យសម្បត្តិផ្នែកធនាគារនេះ គួរតែមានទ្រព្យសម្បត្តិយ៉ាងតិច ១០០ពាន់លានយ័ន៕
ប្រែសម្រួល៖ ប៉ាង កុង