ព័ត៌មានអន្តរជាតិ

សេវាអាកាសធាតុជាតិ អាមេរិក បារម្ភអំពីខ្យល់បោកបក់ដែលក្លាយជាភាពអំណោចផល ដល់ការរាលដាលភ្លើងឆេះ

BBC៖ សេវាកម្មអាកាសធាតុជាតិ របស់សហរដ្ឋអាមេរិក បានចេញការព្រមានទង់ក្រហម សម្រាប់តំបន់នានានៅ West Coast ខណៈដែលខ្យល់បក់ខ្លាំង បានគំរាម និងផ្តល់អំណោចផលចំពោះការរាលដាលដល់ភ្លើងឆេះព្រៃដ៏សាហាវ ដែលនៅតែបន្ត។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ខ្យល់បក់មានល្បឿនរហូតដល់ ៦៤ គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រូវបានគេរំពឹងទុកនៅផ្នែកខ្លះនៃភាគខាងត្បូង រដ្ឋ Oregon ដោយគ្មានភ្លៀង។

អគ្គិភ័យបានឆាបឆេះអស់រយៈពេល ៣ សប្តាហ៍មកហើយ នៅរដ្ឋ Oregon California និងរដ្ឋ Washington ដោយបានដុតបំផ្លាញផ្ទៃដី និងបំផ្លាញផ្ទះសម្បែង អស់ជាច្រើនខ្នងផងដែរ។

មនុស្សរាប់ម៉ឺននាក់បានរត់ភៀសខ្លួន ហើយយ៉ាងហោចណាស់មានមនុស្សចំនួន ៣៣ នាក់បានស្លាប់។ ចំណែកមនុស្សរាប់សិបនាក់ផ្សេងទៀត ក៏កំពុងបាត់ខ្លួននៅក្នុងរដ្ឋ Oregon តែមួយ ដោយមន្ត្រីគ្រាអាសន្នម្នាក់បាននិយាយថា រដ្ឋគួរតែត្រៀមសម្រាប់“ ឧប្បត្តិហេតុនៃការស្លាប់ដ៏ធំមួយ” ។

លក្ខខណ្ឌត្រជាក់ និងសើម កាលពីថ្ងៃសៅរ៍ បានអនុញ្ញាតឱ្យអ្នកពន្លត់អគ្គីភ័យ ធ្វើឱ្យមានការរីកចម្រើនខ្លះ ជាមួយនឹងអគ្គីភ័យនេះ។

ទោះយ៉ាងណា ការព្យាករណ៍សម្រាប់ថ្ងៃអាទិត្យ បានធ្វើឱ្យមានការព្រមានពីខ្យល់ដែលមានសន្ទុះ ៣០-៤០ ម៉ាយ ក្នុងមួយ ម៉ោងនៅ Shasta Valley និង Southern Oregon៕

ប្រែសម្រួលៈ ណៃ តុលា

To Top