ព័ត៌មានអន្តរជាតិ

សង្ស័យអ៊ីរ៉ង់ កំពុងរៀបចំផែនការ ដ៏ធំមួយ ដើម្បីលួចសម្លាប់ អគ្គរដ្ឋទូតអាមេរិកម្នាក់

បរទេស៖នៅថ្ងៃចន្ទនេះមានការអះអាងមួយ ដែលត្រូវបានធ្វើឡើងដោយ មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថារដ្ឋាភិបាលអ៊ីរ៉ង់កំពុងបង្កើនការប៉ុនប៉ងធ្វើឃាត ឯកអគ្គរដ្ឋទូតអាមេរិកម្នាក់ ប្រចាំនៅប្រទេសអាហ្វ្រិកខាងត្បូង។

ក្រុមមន្រ្តីដដែលបាននិយាយទៀតថា ផែនការនេះបានកើតឡើងនៅពេលដែលប្រទេសអ៊ីរ៉ង់បន្តស្វែងរកវិធីដើម្បីសងសឹកចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការសម្លាប់ឧត្តមសេនីយ៍ អ៊ីរ៉ង់ដ៏មានឥទ្ធិពលម្នាក់កាលពីដើមឆ្នាំកន្លងមក។

ប្រសិនបើជាផែនការនេះ បានសម្រេចមែននោះ វានឹងអាច បង្កើតភាពតានតឹងកាន់តែធ្ងន់ធ្ងរ រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ និងជាពិសេសវានឹងក្លាយទៅជា សំពាញដ៏ខ្លាំងក្លាទៅលើលោក Trump ដើម្បីធ្វើការឆ្លើយតបវិញភ្លាមៗផងដែរព្រោះថាបច្ចុប្បន្នប្រធានាធីបតីរូបនេះកំពុងស្ថិតនៅ ក្នុងពាក់កណ្តាលផ្លូវការបោះឆ្នោតអាណិត្តទី២របស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top