បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃចន្ទបាន សរសេរថារដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានប្រកាសថាសហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រទេសតួកគី នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេដោយជំរុញឱ្យមានការបញ្ចប់ នូវការទូតមួយចំពោះវិបត្តិដណ្តើមផលប្រយោជន៍ធម្មជាតិរវាងគ្នា។
គួរឲ្យដឹងដែរថាភាពតានតឹងនៅភាគខាងកើត មេឌីទែរ៉ាណេបានកើនឡើងដោយសារការទាមទារនិងបណ្តឹងតបដែល ប្រទេសតួកគី នឹងប្រទេសក្រិកព្រមទាំងកោះស៊ីបផងនៅក្នុង តំបន់ដែនសមុទ្រដែលគេជឿជាក់ថា សម្បូរទៅដោយឧស្ម័នធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់។
លោក Pompeo បាននិយាយនៅក្នុងដំណើរ កម្សាន្តមួយទៅកាន់កោះស៊ីបរកាលពីរាត្រីថ្ងៃសៅរ៍ដែលជាទី លោកបានជួបជាមួយ ប្រធានាធិបតី Nicos Anastasiades ថា បណ្តាប្រទេសក្នុងតំបន់ចាំបាច់ ត្រូវដោះស្រាយការខ្វែងគំនិតគ្នារួមមានបញ្ហាសន្តិសុខនិងថាមពលនិងបញ្ហា ដែនសមុទ្រការទូតនិងដោយសន្តិភាព៕
ប្រែសម្រួល៖ស៊ុនលី