បរទេស៖មន្ត្រីឥណ្ឌាពីររូប បាននិយាយថា កងទ័ពចិនកំពុងតែដាក់ពង្រាយបណ្ដាញខ្សែកាបអុបទិក នៅតាមព្រំដែន ជួរភ្នំហិមាល័យភាគខាងលិចជាប់ នឹងប្រទេសឥណ្ឌា ដោយលើកឡើងថា ពួកគេបានជីកដាក់ ជាយូរមកហើយ បើទោះជា មានកិច្ចពិភាក្សាកម្រិតខ្ពស់ ក្នុងគោលបំណងដោះស្រាយ ភាពជាប់គាំងនៅទីនោះក៏ដោយ។
ចំណែកមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បាននិយាយប្រាប់ថា ខ្សែកាប ដែលផ្តល់ឲ្យកងទ័ពនូវខ្សែទំនាក់ទំនងសុវត្ថិភាពដល់មូលដ្ឋាននានានោះ នាពេលថ្មីៗនេះ ត្រូវបានគេប្រទះឃើញនៅខាងត្បូងបឹង Pangong Tso ក្នុងតំបន់ Ladakh តាមជួរភ្នំហិមាល័យ។
នៅពេលភ្លាមៗនេះ ក្រសួងការបរទេសរបស់ ប្រទេសចិន នៅមិនទាន់ធ្វើការឆ្លើយតប ចំពោះសំនួរស្តីពីបញ្ហានេះនោះទេ ស្របពេលដែល មន្ត្រីការពារជាតិនានា ក៏នឹងមិនអាចទាក់ទងសុំការអត្ថាធិប្បាយ នៅពេលភ្លាមៗនេះបានទេ៕ប្រែសម្រួល៖ប៉ាង កុង