ព័ត៌មានអន្តរជាតិ

យោធាចិន ហៅអាមេរិក គឺជាការគម្រាមកំហែងធំបំផុត សម្រាប់សនិ្តភាពពិភពលោក

បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថា ក្រសួងការពារជាតិចិន បានថ្លែងរិះគន់ចំៗ ទៅលើរបាយការណ៍ដ៏សំខាន់មួយ របស់សហរដ្ឋអាមេរិក ស្តីពីមហិច្ឆតាយោធារបស់ប្រទេសចិន ដោយនិយាយថា សហរដ្ឋអាមេរិកគឺជា អ្នកបង្កការគំរាមកំហែងធំបំផុត ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងសន្តិភាពពិភពលោក។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីការចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំរបស់ ក្រសួងការពារជាតិ ទៅកាន់សភាស្តីពី ការអភិវឌ្ឍនិងគោលដៅយោធាចិន ដែលបាននិយាយថា វានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ជាតិ សហរដ្ឋអាមេរិក និងសន្តិសុខនៃបទបញ្ជាផ្អែក លើវិធានអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកវរសេនីយ៍ឯក Wu Qian បានហៅរបាយការណ៍នេះថា ជាការបំភ្លៃនូវគោលបំណងពិត របស់ប្រទេសចិន និងទំនាក់ទំនងរវាងកងទ័ពរំដោះប្រជាជន និងប្រជាជនចិនចំនួនទាំង ១,៤ ពាន់លាននាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top