ព័ត៌មានអន្តរជាតិ

ចិន ហៅអាមេរិកថា អ្នកបំផ្លាញសន្តិភាព ពិភពលោក

បរទេស៖ យោធាចិនបានរុញច្រានប្រឆាំងនឹង របាយការណ៍មន្ទីរបញ្ចកោណថ្មីៗនេះ ដែលបានប្រគល់ទៅសភាអាមេរិកដោយលើក ហេតុផលថា វាជារដ្ឋាភិបាលវ៉ាស៊ីនតោន មិនមែនទីក្រុងប៉េកាំងទេ ដែលបង្កការគំរាមកំហែង ដ៏ធំដល់សន្តិភាពពិភពលោកនោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាសន៍ថា “ ភស្តុតាងជាច្រើនឆ្នាំបង្ហាញថា សហរដ្ឋអាមេរិកគឺជា អ្នកបង្កចលាចលក្នុងតំបន់ អ្នករំលោភសណ្តាប់ធ្នាប់អន្តរជាតិ និងបំផ្លាញសន្តិភាព ពិភពលោក” ។ ចិនអះអាងនៅថ្ងៃអាទិត្យនេះតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Associated Press ។

លោកបានអះអាងថា វត្តមាននិងសកម្មភាពរបស់ កងទ័ពអាមេរិកនៅអ៊ីរ៉ាក់ ស៊ីរី និង ប្រទេសលីប៊ី បាននាំឱ្យមានមនុស្សស្លាប់ជាង ៨ សែននាក់ និងបណ្តាលឱ្យមនុស្សរាប់លាននាក់ បាត់បង់ផ្ទះសម្បែង។

លោកបន្ថែមថា “ ជាជាងឆ្លុះបញ្ចាំងពីខ្លួនឯង សហរដ្ឋអាមេរិកបានចេញរបាយការណ៍ដែលគេហៅថាការធ្វើអត្ថាធិប្បាយមិនពិតអំពីសំណង់ ការពារយោធានិងយោធាធម្មតារបស់ចិន” ៕ប្រែសម្រួលៈ ណៃ តុលា

To Top