សេអ៊ូល៖ ការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូងទៅប្រទេសចិន ត្រូវបានគេភ័យខ្លាចថា នឹងទទួលរងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei Technologies ។
ទណ្ឌកម្មថ្មីដែលហាមឃាត់ការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិច ដែលផលិតជាមួយឧបករណ៍សូហ្វវែរ និងការរចនាម៉ូដរបស់សហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Huawei ដោយគ្មានការយល់ព្រមជាមុនពីទីក្រុងវ៉ាស៊ីនតោន បានចូលជាធរមាននៅថ្ងៃដដែល។
សហរដ្ឋអាមេរិក បង្ខំឲ្យក្រុមហ៊ុនសាំស៊ុងអេឡិចត្រូនិក ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបមេម៉ូរីឈានមុខគេនៅលើពិភពលោក និងSK hynix Inc បញ្ឈប់ការនាំចេញគ្រឿងអេឡិចត្រូនិចទៅក្រុមហ៊ុនចិន។
ក្រុមហ៊ុន Huawei ត្រូវបានគេស្គាល់ថា ជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជនកំពូលៗ ទាំង៥ របស់សាមសុង។ តាមរបាយការណ៍របស់ក្រុមហ៊ុន SK hynix ពឹងផ្អែកទៅលើក្រុមហ៊ុន Huawei សម្រាប់ការលក់របស់ខ្លួនប្រហែល ១០ ភាគរយ៕ដោយ ឈូក បូរ៉ា