ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជា មិនធ្វើតេស្ដមីស៊ីល SLBM ក្នុងឱកាសខួប អំឡុងខែតុលា

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង មិនបានបង្ហាញសញ្ញានៃការត្រៀមលក្ខណៈ ដើម្បីបាញ់តេស្ដមីស៊ីលបាលីស្ទីកចឹញពីនាវាមុជទឹក (SLBM) គ្រប់ពេលឆាប់ៗនេះនោះទេ ហើយឱកាសនៃការបាញ់កាំជ្រួច SLBM ក្នុងឱកាសនៃការប្រារព្ធខួបនៃគណបក្សពលកររបស់ខែតុលា បានលេចចេញជារូបរាងនៅក្នុងកម្រិតមួយទាប។  

 លោក Suh Wook បានធ្វើសេចក្តីអត្ថាធិប្បាយជាលាយលក្ខណ៍អក្សរទៅនឹងសំណួររបស់សមាជិកសភា សម្រាប់សវនាការបញ្ជាក់របស់រដ្ឋសភារបស់លោក ដែលគ្រោងធ្វើនៅថ្ងៃពុធ ចំពេលមានការសង្ស័យថា កូរ៉េខាងជើងអាចបាញ់សាកល្បងមីស៊ីល SLBM ជុំវិញខួបលើកទី ៧៥ របស់គណបក្សនៅថ្ងៃទី១០ ខែតុលា។

 មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងនៅក្នុងសារចូលឆ្នាំថ្មីថា លោកនឹងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីមួយ។  ក្រុមអ្នកជំនាញបាននិយាយថា វាអាចជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឬមីស៊ីល SLBM ឬនាវាមុជទឹក ដែលមានសមត្ថភាពបាញ់ SLBMs៕ដោយ ឈូក បូរ៉ា

To Top