សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធ លើប្រទេសកូរ៉េខាងជើង មុនពេលខួបនៃការបង្កើត គណបក្សពលករដែលកំពុងកាន់អំណាចរបស់ ប្រទេសនេះនៅខែក្រោយ។
ប្រទេសកូរ៉េខាងជើង បានត្រៀមរៀបចំធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតគណបក្សនៅថ្ងៃទី១០ ខែតុលា ដោយបង្កើនការរំពឹងទុកថា ខ្លួនអាចប្រើព្រឹត្តិការណ៍នេះដើម្បី បង្ហាញអាវុធយុទ្ធសាស្ត្រថ្មី។
អ្នកនាំពាក្យអគ្គសេនាធិការចម្រុះ លោកវរសេនីយ៍ឯក Kim Jun-rak បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយថា “អាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាព ដែលពាក់ព័ន្ធនៅក្នុងកិច្ចសហប្រតិបត្តិការ”៕
ដោយ ឈូក បូរ៉ា