វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសឡាវ បានចេញរបាយការណ៍មួយថា ករណីនៃជំងឺគ្រុនឈាម នៅក្នុងប្រទេសឡាវ បានកើនឡើងដល់៦.២០៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន១១នាក់ គិតចាប់ពីខែមករា ។
មជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាពចំណុះឲ្យក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកជំងឺគ្រុនឈាម បានកើនឡើងខ្ពស់ចំនួន១.៤៥៧នាក់ ដែលមានក្នុងកំណត់ត្រា នៅក្នុងរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ ។
សរុបទៅមាន៧០៦ករណីដែលបានរាយការណ៍នៅខេត្ត Bolikhamxay ហើយង៦៣០នាក់ នៅខេត្តវៀងច័ន្ទ និង៦២២នាក់ នៅខេត្ត Bokeo ។
ក្រុមអាជ្ញាធរសុខាភិបាលរបស់ប្រទេសឡាវ បានជំរុញដល់ពលរដ្ឋនៅទូទាំងប្រទេស ឲ្យបំបាត់ជម្រកបង្កកំណើតរបស់សត្វមូស នៅជុំវិញបរិវេណផ្ទះរបស់ពួកគេ និងធ្វើការរួមគ្នាដើម្បីជួយត្រួតពិនិត្យ ទៅលើការឆ្លងរាលដាលជំងឺគ្រុនឈាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
