ព័ត៌មានអន្តរជាតិ

តួកគី កំពុងស្វែងរក សិទ្ធក្នុងការនាំខ្លួន យោធា៦៦នាក់ ដែលពាក់ព័ន្ធ នឹងរដ្ឋប្រហារ កាលពីលើកមុន

បរទេស៖ នៅថ្ងៃអង្គារនេះ ប្រទេសតួកគី បានចេញដីកាសុំនាំខ្លួន យោធាយ៉ាងតិច ៦៦ នាក់ជុំវិញ ការចោទប្រកាន់ របស់ពួកគេទាក់ទង នឹងបណ្តាញដែលគេជឿថា ស្ថិតនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីឆ្នាំ ២០១៦ កន្លងមក។

ទីភ្នាក់ងារសារព័ត៌មាន nadolu ដែលគ្រប់គ្រង ដោយរដ្ឋបានរាយការណ៍ ថាប៉ូលីសបានបើក ប្រតិបត្តិការក្នុងពេលដំណាលគ្នា នៅក្នុងខេត្តចំនួន ២៨ នៅទូទាំងប្រទេសដើម្បីតាមចាប់ខ្លួន ជនសង្ស័យទាំងអស់នោះ ។សេចក្តីថ្លែងការណ៍និយាយទៀតដែរថា រហូតមកដល់ពេលនេះ ជនសង្ស័យ ៥៣ នាក់រួមទាំងទាហាន ដែលកំពុងបំពេញភារកិច្ច សកម្មត្រូវបានឃាត់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

សារព័ត៌មាន Anadolu ដដែលបានបន្ថែមថា រាល់គោលដៅទាំងអស់ នៅក្នុងប្រតិបត្តិការ ត្រូវបានចោទប្រកាន់ថា បានមានទំនាក់ទំនងជាមួយ នឹងក្រុមដែលដឹកនាំ ដោយបព្វជិតតួកគី ដែលបច្ចុប្បន្ន កំពុងទទួលបាន សិទ្ធជ្រកកោននៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen ៕

ប្រែសម្រួល៖ស៊ុនលី

To Top