ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុន ទំនងជានឹងជួប ជាមួយប្រធានាធីបតី កូរ៉េខាងជើង ក្រោមហេតុផលជំនួយ

ប៉េកាំង៖ អ្នកឯកទេសខាងកិច្ចការ បរទេសនិយាយថា ស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងជើងបន្ទាប់ពីមានការឆ្លងរាលដាល នៃជំងឺរាតត្បាតថ្មី និងគ្រោះមហន្តរាយធម្មជាតិ គឺអាចផ្តល់ឱកាសដល់នាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុន ដើម្បីជួបជាមួយមេដឹកនាំ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរគឺលោកគីម ជុងអ៊ុន។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយសារការរីករាលដាល នៃមេរោគពិភពលោក បានបង្អាក់ពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយសម្ព័ន្ធមិត្តសេដ្ឋកិច្ច ដ៏សំខាន់គឺប្រទេសចិន និងទឹកជំនន់ដ៏ធំដែលបង្កឡើងដោយព្យុះទីហ្វុងដ៏ខ្លាំងក្លា បានបំផ្លិចបំផ្លាញ វិស័យកសិកម្ម លោកគីម អាចសន្តិភាពទៅដល់ប្រទេសជប៉ុនដើម្បីទទួលបាន ជំនួយក្នុងការស្តារសេដ្ឋកិច្ច ដែលនៅទ្រឹង។

នាយករដ្ឋមន្រ្តី គ្រោងនឹងលាលែងពីតំណែង គឺលោកស៊ីនហ្សូអាបេ បានបរាជ័យក្នុងការដោះស្រាយបញ្ហានៃការចាប់ពង្រត់ជនជាតិជប៉ុនរបស់កូរ៉េខាង ជើងនៅទសវត្សឆ្នាំ ១៩៧០ និង ១៩៨០ ប៉ុន្តែអ្នកស្នងរាជ្យទំនងរបស់លោក គឺលោក Yoshihide Suga ប្រហែលជាជំរុញការចរចារលើបញ្ហានេះ តាមរបៀបប្រសើរជាងអ្នក កាន់តំណែងមុនរបស់លោក។

ទោះយ៉ាងណាក្តីការភ័យខ្លាចកំពុងតែច្របូកច្របល់ថា ប្រសិនបើលោក Yoshihide Suga ព្រមទទួលយកសំណើរបស់កូរ៉េខាងជើងដោយមានគោលបំណង ដោះស្រាយបញ្ហា នោះកិច្ចសហប្រតិបត្តិការរបស់ជប៉ុនជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងការឆ្លើយតបនឹងក្រុងព្យុងយ៉ាង អាចនឹងមានភាពផុយស្រួយបង្កអស្ថិរភាព ដល់បរិស្ថានសន្តិសុខនៅអាស៊ីបូព៌ា៕

To Top